កាលពីព្រឹកថ្ងៃព្រស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា គណៈកម្មការចំពោះកិច្ច CLV ដែលដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានដឹកនាំអង្គប្រជុំពិភាក្សាតាមប្រព័ន្ធវីដេរអូ( Zoom) លើសេចក្តីព្រាងសេចក្តីប្រកាសរួម នៃសន្និសិទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ -វៀតណាម CLV ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នាពេលខាងមុខតាមប្រព័ន្ធនិមិ្មត ហើយកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៨ នេះ ។ អង្គប្រជុំបានពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីប្រកាសរួម ដែលមានចំនួន២៥ចំណុច ជាខេមរៈភាសាសិន។ បន្ទាប់ពីបានពិភាក្សាយ៉ាង់ផុលផុស និងល្អិតល្អន់ អស់រយៈពេលបួនម៉ោងកន្លះរួចមក អង្គប្រជុំបានសម្រេចកែសម្រួលជាចុងក្រោយទៅលើអក្ខរាវារុទ្ធ ឃ្លាឃ្លោង និងអត្ថន័យ ដើម្បីឲ្យត្រូវទៅតាមប្រធានបទដែលបានកំណត់ ដើម្បីដាក់ជូន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ។
កិច្ចប្រជុំនេះមានការចូលរួមពី លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ , ឯកឧត្តម ទី សុគន្ធ សមាជិកគណៈកម្មការទី៥ (រដ្ឋសភា) , ឯកឧត្តមបណ្ឌិត ឆេង គឹមឡុង ទីប្រឹក្សារដ្ឋសភា , ឯកឧត្តម សោម សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ , លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ , លោកស្រី សុខ លក្ខិណា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចកិច្ចការអន្តរជាតិ , ឯកឧត្តម ហុក ប៊ុនលី អនុប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ(រដ្ឋសភា) , ឯកឧត្តម គៀន សុវណ្ណ ជំនួយការ ឯកឧត្តម ឡូយ សុផាត(រដ្ឋសភា) លោក ពេញ ម៉េងហួត ប្រធានការិយាល័យទ្វេភាគី (រដ្ឋសភា) , លោក សៀ បឿន ជំនួយការក្រុមមិត្តភាព CLV លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ ព្រឹទ្ធសភា និងមន្ត្រីជំនួនការគណៈកម្មការទី១ ៕